រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០

  • 428
  • ដោយ savuth

ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងពិភាក្សាលើ ៖
១. សេចក្តីព្រាងរបាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
២. សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២១-២០២៣ ។
៣. សេចក្តីរាយការណ៍ស្តីពីលទ្ធផលនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តន៍គម្រោង នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២០។
៤. ការងារត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡងថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០
៥. បញ្ហាផ្សេងៗ៖
-ផ្សព្វផ្សាយលិខិតលេខ ០០១ បបជ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីបទបញ្ជាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។

ក្នុង​កិច្ចប្រជុំនា​ព្រឹកនេះ​ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ផ្តោតយកចិត្តទុកដាក់សំខាន់លើផែនការតៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩-២០២០ ដែលមានការត្រៀម ឧបករណ៍ពិនិត្យកំដៅសរុបចំនួន៥៧គ្រឿង ការត្រៀមបំរុងម៉ាស់ចំនួន ១ម៉ឺនម៉ាស់ ការបាញ់ថ្នាំសំលាប់មេរោគក្នុងបន្ទប់ប្រឡង ក្រុមគ្រូពេទ្យ រថយន្តសង្គ្រោះបន្ទាន់ ផែនការការពារ និងសន្តិសុខការប្រឡង និងប្រកាសផ្សព្វផ្សាយដល់ផ្ទះសំណាក់ សណ្ឋាគារមិនឲ្យឡើងថ្លៃសម្រាប់សិស្សានុសិស្សមកស្នាក់នៅពេលប្រឡង។

ក្នុងនោះខេត្តនឹងរៀបចំកិច្ចប្រជុំម្តងទៀតដើម្បីពិនិត្យលើលទ្ធផលនៃការត្រៀមរៀបចំការងារប្រឡងនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនោះ។

ចំពោះកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ នាព្រឹកនេះ មន្ទីរអង្គភាពនានាជុំវិញខេត្ត ចូលរួមកិច្ចប្រជុំតាមរយៈវីដេអូបញ្ជូនរូបភាព Video confernence។

អត្ថបទទាក់ទង