រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ពិធីប្រគល់ជែលអាល់កុលជូនឃុំសង្កាត់ និងមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ក្នុងខេត្តកំពត

  • 489
  • ដោយ savuth

រសៀលថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានប្រគល់ជែលអាល់កុលជូនទាំង ៩៣ឃុំសង្កាត់ ៦៤មណ្ឌលសុខភាព និង៥មន្ទីរពេទ្យបង្អែក ក្នុងខេត្តកំពត ដែលក្នុងមួយឃុំសង្កាត់ មណ្ឌលសុខភាព ទទួលបាន ជែលអាកុល ០១ កេស និងមួយមន្ទីរពេទ្យបង្អែកទទួលបាន៥កេស សរុបទាំងអស់ ១៨២កេស ស្មើនឹង ៤៥៥០ដប។

សូមបញ្ជាក់ថា៖ ជែលអាល់កុលនេះ រដ្ឋបាលខេត្តទទួលបានមក ពីក្រុមហ៊ុន សារ៉ាយា (ខេមបូឌា) ខូអិលធីឌី។ ដោយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តបានប្រគល់ជូនក្រុងស្រុក ម្តងរួចទៅ ហើយ ដោយមួយក្រុងស្រុកទទួលបាន១០កេស សរុប៨០កេស (ស្មើនឹង ២,០០០ដប)៕

អត្ថបទទាក់ទង