រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជឹង ផល្លា និងឯកឧត្តម ជាវ តាយ ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកបន្ទាយមាស ខេត្តកំពត

  • 500
  • ដោយ savuth

រសៀល.ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកបន្ទាយមាស ខេត្តកំពត។

អញ្ជើញចូលរួមក្នុងវេទិកានារសៀលនេះរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាក្រុង គណ:អភិបាលក្រុង មន្ត្រីរដ្ឋបាលក្រុង និងប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ៣៤៣នាក់ ស្រី ៨៧នាក់។

វេទិកានេះមានគោលបំណង ៖
បង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយះ
-ផ្តល់ព័ត៌មានអំពីសមិទ្ធិផលរបស់រដ្ឋបាលខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០២០ និងផែនការសកម្មភាពជាអាទិភាពបន្ត
-រាយការណ៍អំពីលទ្ធផល ដែលរដ្ឋបាលខេត្ត បានអនុវត្តឆ្លើយតបនឹងបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩
-ពិភាក្សា រិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់លាក់ ដែលជាបញ្ហាប្រឈមមិនទាន់បានដោះស្រាយ នៅតាមមូលដ្ឋាន ។

តាមរយៈអង្គការវេទិកានាថ្ងៃនេះ បានពិនិត្យឃើញថាមានការចូលរួមមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋបានយ៉ាងផុលផុស បង្ហាញពីស្មារតីចូលរួម និងទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់យើងទាំងអស់គ្នា។ ជាក់ស្តែង ជាលទ្ធផលនៅឆ្នាំ២០១៩ សំណូមពរសរុបមានចំនួន ១៥៥ករណី

  • ដោះស្រាយរួច ១៣៣ករណី
  • កំពុងដោះស្រាយ ១៧ករណី
  • មិនទាន់ដោះស្រាយ ០៥ករណី
    សូមញ្ជាក់ថា៖ លទ្ធផលនៃការឆ្លើយតបដោះស្រាយក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩ ស្រុកបន្ទាយមាស មាន ០៩សំណូមពរ រដ្ឋបាលខេត្តបាន ដោះស្រាយរួចទាំង ០៩ករណី។

ពាក់ព័ន្ធនឹងការលើកឡើងនៅក្នុងអង្គវេទិកាឆ្នាំ២០២០នេះ របស់ស្រុកបន្ទាយមាស មានសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋសរុបចំនួន ២៤ សំណូមពរ ភាគច្រើនពាក់ព័ន្ធកសាងផ្លូវ ប្រព័ន្ធធារាសាស្រ្ត (ទ្វារទឹក) បញ្ហាដីធ្លី(បិទផ្លូវចូលផ្ទះ) ស្នើសុំទីចាត់ការសាលារៀនមួយខ្នង ស្នើសុំថវិកាឧត្តម្ភប្រជាការពារ។ ជាលទ្ធផល សំណូមពរសរុបចំនួន២៤ ក្នុងនោះ២ករណីត្រូវបានដោះស្រាយបញ្ចប់ ដោយផ្តល់ថវិកាចំនួន៥ពាន់ដុល្លារ សម្រាប់ដោះស្រាយករណីបិទផ្លូវប្រជាជន៦៨ គ្រួសារ និង៣លានកន្លះ សម្រាប់ដោះស្រាយការកៀរផ្លូវបង្ហាប់ប្រវែង៣,​៥០០ម និងចំនួន២២សំណូមពរទៀត រដ្ឋបាលខេត្ត ពិនិត្យសិក្សាបច្ចេកទេសសិន នឹងដោះស្រាយតាមយន្តការផ្សេងៗ តាមតម្រូវការជាក់ស្តែងរបស់ប្រជាជន។

អត្ថបទទាក់ទង