រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

  • 535
  • ដោយ savuth

ព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានអញ្ជើញដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០ នៅឃុំចំប៉ី ស្រុកអង្គរជ័យ។

អញ្ជើញចូលរួមក្នុងវេទិកានេះមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក មន្រីរដ្ឋបាលស្រុក និងប្រជាពលរដ្ឋស្រុកអង្គរជ័យ សរុបចំនួនប្រមាណ ២៧០នាក់។

វេទិកានេះមានគោលបំណង ៖
បង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ តាមរយះ
-ផ្តល់ព័ត៌មានអំពីសមិទ្ធិផលរបស់រដ្ឋបាលខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០២០ និងផែនការសកម្មភាពជាអាទិភាពបន្ត។
-រាយការណ៍អំពីលទ្ធផលដែលរដ្ឋបាលខេត្ត បានអនុវត្តឆ្លើយតបនឹងបញ្ហា សំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩។
-ពិភាក្សា រិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់លាក់ ដែលជាបញ្ហាប្រឈមមិនទាន់បានដោះស្រាយ នៅតាមមូលដ្ឋាន ។
-តាមរយៈអង្គការវេទិកានាថ្ងៃនេះ បានពិនិត្យឃើញថាមានការចូលរួមមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋបានយ៉ាងផុលផុស បង្ហាញពីស្មារតីចូលរួមនិងទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់យើងទាំងអស់គ្នា។ ជាក់ស្តែង ជាលទ្ធផល នៅឆ្នាំ២០១៩ សំណូមពរសរុបមានចំនួន ១៥៥ករណី
-ដោះស្រាយរួច ១៣៣ករណី
-កំពុងដោះស្រាយ ១៧ករណី

  • មិនទាន់ដោះស្រាយ ០៥ករណី
    -ដោយឡែកស្រុកអង្គរជ័យ មាន ២០សំណូមពរ រដ្ឋបាលខេត្តបាន: ដោះស្រាយរួច ១៨ករណី កំពុងដោះស្រាយ ០២ករណី និងមិនទាន់ដោះស្រាយ ០ ករណី។

សម្រាប់ឆ្នាំ២០២០នេះ ការលើកសំណួរ សំណូមពរ និងការឆ្លើយបំភ្លឺឬដំណោះស្រាយលើប្រធានបទស្តីពី ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន ការងារគណនេយ្យសង្គម ការចូលរួមរបស់ប្រជាពលរដ្ឋរួមមាន ការគ្រប់គ្រងសំរាម កាកសំណល់ (ទីប្រជុំជន) និងសុវត្ថិភាពសន្តិសុខផ្ទាល់ខ្លួន។ល។ សម្រាប់វេទិកាក្នុងស្រុកអង្គរជ័យ បានលើកឡើងនូវបញ្ហាប្រឈម សំណួរ សំណូមចំនួន ០៦ ករណី ក្នុងនោះ ០៣ករណី ឯកឧត្តម អភិបាលខេត្ត បានដោះស្រាយ និងផ្តល់ជូន វិទ្យុទាក់ទង ចំនួន ០៣គ្រឿង ជូនប្រជាការពារភូមិទន្លេនាម និងថវិកា ១លានរៀន សម្រាប់ស្តារជួសជុលផ្លូវពីវត្តអង្គជោតិ ទៅភូមិដើមពោធិ៍ ឃុំចំប៉ី និងជួយសាងសង់ផ្ទះ ០២ខ្នង ជូនប្រជាពលរដ្ឋ ២គ្រួសារ ដែលបានឆេះអស់កាលពីថ្ងៃទី១៦ កន្លងមក ស្ថិតនៅភូមិខ្វាវ ឃុំចំប៉ី ។ ចំណែក ០៣ករណីទៀត វេទិកាបានឯកភាពបំភ្លឺដោយមន្ទីរជំនាញ បន្ទាប់រដ្ឋបាលខេត្តនឹងយកមកពិនិត្យ ពិភាក្សា ដោះស្រាយតាមយន្តការផ្សេងៗ ធ្វើយ៉ាងណាឆ្លើយតបទៅនិងតម្រូវការ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង