រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត

  • 888
  • ដោយ savuth

ព្រឹក ថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ដើម្បីពិនិត្យពិភាក្សាលើទំនាស់ដីធ្លីរវាងឯកជន និងឯកជន រវាងរដ្ឋ និងឯកជន ចំនួន៥ករណី ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការរង ប្រធានមន្ទីរ ពាក់ព័ន្ធ អភិបាលស្រុកទឹកឈូ ស្រុកឈូក នាយកទីចាត់ការអន្តរវិស័យ នាយកទីចាត់ ផែនការនិងវិនិយោគ មន្រ្តីសាលាខេត្ត សរុប ២៧នាក់។

ក្រោយពីស្តាប់របាយការណ៍និងសេចក្តីរាយការណ៍របស់ ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ នាយកទីចាត់ការ រួចមក ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះក្រុមការងារខេត្ត បានខិតខំអនុវត្តការងារទទួលបានលទ្ធផលល្អ ធានាបានភាពរឹងមាំនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការសម្របសម្រួលដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយរដ្ឋបាលខេត្តបានប្រើប្រាស់យន្តការ ៤ គឺគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត គណៈកម្មការសុរិយោដីខេត្ត និងអាជ្ញាធរ ឃុំ សង្កាត់ ស្រុក ក្រុង និងខេត្ត៕

អត្ថបទទាក់ទង