រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ពិធីប្រគល់ទទួលអំណោយសប្បុរសធម៌ជូនដល់រដ្ឋបាលខេត្តកំពត

  • 434
  • ដោយ savuth

រសៀល.ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយ អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត និងទីចាត់ការចំណុះសាលាខេត្ត បានអញ្ជើញក្នុងពិធីប្រគល់ ទទួលអំណោយមនុស្សធម៌ ពី ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជា ដែលបានជួយឧបត្តម្ភ ជែលលាងសំអាតដៃចំនួន ៣០០ដប និងម៉ាស២.៥០០ ជូនរដ្ឋបាលខេត្ត សម្រាប់សកម្មភាពមនុស្សធម៌ក្នុងការចូលរួមទុបស្កាត់ និងការពារជំងីកូវីដ-១៩ដល់រដ្ឋាបាលខេត្ត។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អំណោយសប្បុរសធម៌ពីឯកឧត្តម សមូហកបណ្ឌិត ដែលបានជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ៕

អត្ថបទទាក់ទង