ព័ត៌មានថ្នាក់ក្រុង-ស្រុកព័ត៌មានថ្នាក់ខេត្តព័ត៌មានថ្មីៗព្រឹត្តិការណ៍ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត 4 ឆ្នាំ មុន 824 ដោយ savuth ព្រឹកថ្ងៃអង្គារ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលមានសមាសភាពចូលរួមពី អភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងអង្គភាពចំណុះសាលាខេត្ត សរុបប្រមាណចំនួន៦៥រូប។កិច្ចប្រជុំបានផ្ដោតសំខាន់ លើការចូលរួមមតិយោបល់ ពិនិត្យលើសេចក្ដីព្រាង នៃសេចក្ដីសម្រេចរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលពាក់ព័ន្ធលើខ្លឹមសារនិងការកែសម្រួលសមាសភាព តួនាទីភារកិច្ច ការអនុវត្តសកម្មភាពការងារគ្រប់គ្រងដឹកនាំរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីឲ្យយន្តការនៃគណៈកម្មាធិការនេះ អនុវត្តការងាររបស់ខ្លួនបានកាន់តែសកម្មនិងសម្រេចលទ្ធផលមានប្រសិទ្ធភាពបន្ថែមទៀត។មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានផ្ដាំផ្ញើ ដល់គ្រប់សមាសភាព និងអ្នកពាក់ព័ន្ធទាំងអស់ ក្រោយពីទទួលបាននូវយន្តការនៃសេចក្ដីសម្រេចនេះហើយ ត្រូវចូលរួមអនុវត្តការងារតាមតួនាទីភារកិច្ចក្នុងគណៈកម្មាធិការនេះអោយមានប្រសិទ្ធិភាពក្នុងការឆ្លើយតប និងសង្គ្រោះបន្ទាន់ក្នុងករណីមានគ្រោះមហន្តរាយកើតឡើង ដោយយើងបានត្រៀមលក្ខណៈបម្រុងរួចជាស្រេច មានទាំងយន្តការ និងផែនកា ដោយប្រើវិធានការសរុប មធ្យោបាយសរុប កម្លាំងសរុប អោយបានសកម្មថែមទៀត ក្នុងកិច្ចបំពេញបេសកកម្មនៅក្នុងក្របខ័ណ្ឌការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ រួមនឹងមុខសញ្ញាគ្រោះថ្នាក់របស់ប្រជាជន និងសហគមន៍ ឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត។ឯកឧត្តមបានធ្វើការណែនាំដល់អភិបាលក្រុង ស្រុក រៀបចំកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក និងណែនាំដល់ឃុំ សង្កាត់ធ្វើការកែសម្រួលគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយឃុំ សង្កាត់ផងដែរ ដើម្បីឲ្យស្របតាមអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ដើម្បីឲ្យយន្តការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់ថ្នាក់ នៅខេត្តកំពត ដំណើរការប្រកបដោយប្រសិទ្ធភាព និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះបានទាន់ពេលវេលា។ អត្ថបទទាក់ទង ព័ត៌មានថ្នាក់ខេត្តព័ត៌មានថ្មីៗព្រឹត្តិការណ៍ ឯកឧត្តម ម៉ៅ ធនិន ចុះដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋចំនួន២៥ គ្រួសារ 4 សប្ដាហ៍ មុន 824 ដោយ savuth ព័ត៌មានថ្នាក់ខេត្តព័ត៌មានថ្មីៗព្រឹត្តិការណ៍ ពិធីដាំដើមឈើអនុស្សាវរីយ៍អបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ 1 ខែ មុន 824 ដោយ savuth ព័ត៌មានថ្នាក់ខេត្តព័ត៌មានថ្មីៗព្រឹត្តិការណ៍ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាប័ណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ២ភូមិ នៅស្រុកដងទង់ 1 ខែ មុន 824 ដោយ savuth ព័ត៌មានថ្នាក់ខេត្តព័ត៌មានថ្មីៗព្រឹត្តិការណ៍ កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង រៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត 1 ខែ មុន 824 ដោយ savuth ព័ត៌មានថ្នាក់ខេត្តព័ត៌មានថ្មីៗព្រឹត្តិការណ៍ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត បានអញ្ជេីញជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកង 1 ខែ មុន 824 ដោយ savuth ព័ត៌មានថ្នាក់ខេត្តព័ត៌មានថ្មីៗព្រឹត្តិការណ៍ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាល និង ជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តកំពត 1 ខែ មុន 824 ដោយ savuth ព័ត៌មានថ្នាក់ខេត្តព័ត៌មានថ្មីៗព្រឹត្តិការណ៍ ព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាម នៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទេកឈូ ខេត្តកំពត។ 2 ខែ មុន 824 ដោយ savuth ព័ត៌មានថ្នាក់ខេត្តព័ត៌មានថ្មីៗព្រឹត្តិការណ៍ ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត 2 ខែ មុន 824 ដោយ savuth ព័ត៌មានថ្នាក់ខេត្តព័ត៌មានថ្មីៗព្រឹត្តិការណ៍ ខេត្តកំពតរៀបចំមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) និង កំណើតកងយោធពលខេមរភូមិន្ទ 2 ខែ មុន 824 ដោយ savuth ព័ត៌មានថ្នាក់ខេត្តព័ត៌មានថ្មីៗព្រឹត្តិការណ៍ ថ្នាក់ដឹកនាំខេត្តកំពត ជួបសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ បងប្អូនប្រជាពលរដ្ឋ លក់ដូរក្នុងក្រុងកំពត 2 ខែ មុន 824 ដោយ savuth