រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តមជាវ តាយអភិបាលខេត្តអញ្ជើញចូលរួមកម្មវិធីសិក្សាការអនុវត្តតួនាទី ភារកិច្ច​ និងមុខងារ របស់រដ្ឋបាល​ក្រុងកំពត​ និងស្រុកឈូក

  • 538
  • ដោយ savuth


នៅព្រឹកថ្ងៃពុធ ៤រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២០ ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាអធិបតីភាព ជាមួយឯកឧត្តម​ ប្រាក់ សំអឿន​ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំស្ដីពីកម្មវិធីសិក្សានៃការអនុវត្តតួនាទី ភារៈកិច្ច និងមុខងាររដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅរដ្ឋបាល​ក្រុងកំពត​ និងស្រុកឈូក ខេត្តកំពត។

សូមបញ្ជាក់ថា នៅឆ្នាំ២០២០ នេះ គឺជាការចាប់ផ្ដើមអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈកា​រ និងវិសហមជ្ឈការ ក្នុងការធ្វើសមាហរណកម្មបុគ្គលិក​ និងការរៀបចំតួនាទីភារកិច្ចមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធថ្មីរដ្ឋបាលក្រុង​ ស្រុក ខណ្ឌ សំដៅធានាដល់ការផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច​ និងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍន៍នៅមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង​ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

អត្ថបទទាក់ទង