កិច្ចប្រជុំពិនិត្យពិភាក្សាលទ្ធផល នៃការចុះធ្វើអត្តសញ្ញាណកម្មក្បាលដីឡើងវិញនៅលើទីតាំង ដីវាយកូនហ្គោលរបស់ក្រុមហ៊ុនសុខាអូតែល

ព្រឹកថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តកំពត មានកិច្ចប្រជុំពិនិត្យពិភាក្សាលទ្ធផល នៃការចុះធ្វើអត្តសញ្ញាណកម្មក្បាលដីឡើងវិញនៅលើទីតាំង ដីវាយកូនហ្គោលរបស់ក្រុមហ៊ុនសុខាអូតែល ស្ថិតនៅ ភូមិគីឡូ១២ និងភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម នេត ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី គណ:អភិបាលខេត្ត ប្រតិភូក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកទឹកឈូ និងតំណាងក្រុមហ៊ុនសុខាអូតែលសរុប ២៤នាក់។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា កន្លងមករដ្ឋបាលខេត្តបានធ្វេីកិច្ចការនេះ ក៏ដូចជាបានប្រជុំ បានមួយចំនួនហេីយ។ កិច្ចប្រជុំលើកនេះគឺ ពិនិត្យលើរបាយការណ៍កាន់តែលម្អិត ដើម្បីឈានទៅសម្រេចបានតាមការណែនាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។




ព័ត៌មានជាប់ទាក់ទង