
១-ក្រុមហ៊ុន គង់វង្សប្រណិត រៀលអុីស្ទេត ឯ.ក ឧបត្ថម្ភថវិកា ១,៩៥៦$
២-ក្រុមហ៊ុន KW Kampot ឧបត្ថម្ភថវិកា ៨០០$
៣-ក្រុមហ៊ុន Madava Property ឧបត្ថម្ភថវិកា ១លានរៀល
៤-ក្រុមហ៊ុន សេវេនអុីនវ័ន ឧបត្ថម្ភថវិកា ២០០$
៥-លោក លឹម អ៊ូ ឧបត្ថម្ភថវិកា ២០០$
ថវិកាមនុស្សធម៌ គឺដើម្បីចូលរួមជួយសម្រួលការលំបាក ក្នុងការដោះស្រាយជាមួយរដ្ឋបាលខេត្តកំពត ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះដោយគ្រោះធម្មជាតិឬឧប្បត្តិហេតុផ្សេងៗក្នុងខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានថ្លែងអំណរគុណកោតសរសើរចំពោះថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុនអចលនៈទ្រព្យ ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រ ក្នុងស្មារតីមនុស្សធម៌ និងវប្បធម៌ចែករំលែកដ៏ប្រពៃនាពេលនេះ ដើម្បីជួយរំលែកការលំបាកជាមួយរាជរដ្ឋាភិបាលក៏ដូចជា កាកបាទក្រហមកម្ពុជា ពិសេសបានរួមចំណែកជាមួយរដ្ឋបាលខេត្តកំពតដែលតែងបានបំពេញបេសកកម្មសកម្មនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះនាពេលកន្លងមកដោយមិនមានការរើសអើងអ្វីឡើយ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ទុកអំណោយថវិកាពេលនេះគឺពិតជាប្រពៃណី ហើយនឹងខិតខំយកអំណោយទាំងនេះដើម្បីដោះស្រាយជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះអោយបានចំគោលដៅ និងមានប្រសិទ្ធភាព។


