
របៀបវារៈនៃកិច្ចប្រជុំរួមមានៈ
១/ឆ្លងកំណត់ហេតុកិច្ចប្រជុំប្រចាំឆមាសទី១ ។
២/ពិនិត្យឆ្លងសេចក្តីព្រាងរបាយការណ៍៩ខែឆ្នាំ២០២០ និងលើកទិសដៅផែនការអនុវត្តបន្តប្រចាំត្រីមាសទី៤ និងឆ្លងផែនការឆ្នាំ២០២១។
៣/បូកសរុបថវិកា ៨ ឧសភា ឆ្នាំ២០២០។
នាឱកាសនោះ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គប្រជុំទាំងមូលប្រកបដោយក្តីនឹករលឹក ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក ព្រមទាំងក្រុមប្រតិបត្តិសាខា កន្លងមកដែល បានធ្វើការឆ្លើយតបដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា ហើយខិតខំអនុវត្តន៍សកម្មភាពមនុស្សធម៌ឲ្យបានកាន់តែច្រើនជាងមុន៕



