រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្ត អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សានុសិស្សនៅស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច

  • 1.0ពាន់
  • ដោយ savuth

នៅព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានដឹកនាំ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អមដំណើរឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស នៅបឋមសិក្សា ចំនួន ០៤៖
១-សាលា បឋមសិក្សា និងមត្តេយ្យ ដូនបុណ្យស្ថិតនៅភូមិកោះឆ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច
២-សាលាបឋម និងមត្តេយ្យ អន្លង់ថ្ងាន់ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច
៣-សាលាបឋមសិក្សានិងមត្តេយ្យ សំព័រ ស្ថិតក្នុងភូមិសំព័រ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស
៤-សាលាបឋមនិងមតេយ្យ រលំទំពូង ស្ថិតនៅក្នុងភូមិរលំទំពូង ឃុំបន្ទាយមាសខាងលិចស្រុកបន្ទាយមាស។

ក្នុងពិធីនាពេលនោះ ឯកឧត្ដមបណ្ឌិត​ បានចែកនំបង្កង ១កំប៉ុង ថវិកា ៥.០០០រៀល ដល់សិស្សម្នាក់ៗ សរុបសិស្សមាន ចំនួន ២,០០០នាក់ ស្មើនឹង ១០.០០០.០០០រៀល លោកគ្រូ អ្នកគ្រូ ៧២នាក់ ម្នាក់ៗទទួលបាននំ ១ប្រអប់ ថវិកា ៥០.០០០៛ ស្មើនឹង ៣.៦០០.០០០រៀល​ ផងដែរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម​ បណ្ឌិត​ ប៉ែន​ ស៊ីម៉ន​ បានជួយជួសជុលផ្លូវមួយខ្សែប្រវែង១៣គីឡូម៉ែត្រ(ផ្លូវ១៣ ១១បេ)​ ពីសាលាស្រុកបន្ទាយមាសចូលទៅវត្តរលំទំពូង ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស​ រហូតដល់ព្រំប្រទល់ខេត្តតាកែវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចសិស្សានុសិស្ស៕

អត្ថបទទាក់ទង