រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពត​ប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​ការចុះ​តាមដានត្រួតពិនិត្យ និង​វាយតម្លៃកិច្ចការ​រដ្ឋបាលក្នុង​ការិយបរិច្ឆេទ២០១៨

  • 1.7ពាន់
  • ដោយ Admin

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ ២០១៩ អគ្គនាយកដ្ឋានរដ្ឋបាល​ នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​រដ្ឋបាលខេត្ត បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​គោលបំណង​ស្ដីពី​ការចុះ​តាមដានត្រួតពិនិត្យ និង​វាយតម្លៃលើ​ការអនុវត្តកិច្ចការ​រដ្ឋបាលក្នុង​ការិយបរិច្ឆេទ ២០១៨ ក្រោម​វត្តមាន​ចូលរួម​អធិបតីភាព ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត ឯកឧត្ដម ជឹ​ង ផល្លា ប្រធាន​ក្រុម ប្រឹក្សា​ខេត្ត លោក​សួស ប្រាថ្នា ប្រធាន​ក្រុម ការងារ នៃ​អគ្គ​យក​ដ្ឋា​ន​រដ្ឋបាល ក្រសួង មហាផ្ទៃ និង​មានការ​ចូលរួម ជាស​មា​ជីក សមាជិកា ពី​សំណាក់ ឯកឧត្ដម លោកជំទាវ លោក​-​លោកស្រី សមា​ជីក ក្រុមប្រឹក្សា​ខេត្ត ខេត្ត​គណៈ​អភិបាលខេត្ត និង​មន្ត្រី រាជការ​ចំណុះ​សាលាខេត្ត​។
​កិច្ច ប្រជុំ​នេះ​បាន​ផ្ដោតលើ​កិច្ចការ​មួយចំនួន​សំខាន់​គឺ​៖
-​ពិនិត្យ និង​វាយតម្លៃ លើ​ការងារ​គ្រប់គ្រង​ចាត់ចែង​រដ្ឋបាល​។
-​ពិនិត្យ លើ​ការបំពេញ​តួនាទី ភារកិច្ច របស់​ក្រុមប្រឹក្សា គណៈ​អភិបាល​និង​មន្ត្រី រាជការ ។
-​ពិនិត្យ លើ​ការអនុវត្ត​មុខងារ​នៃ​ការផ្ដល់សេវា​រដ្ឋបាល និង​សេវាសាធារណៈ នានា​
-​ពិនិត្យ នុកូលភាព​លើ​សំណុំ​ឯកសារ​លិខិតស្នាម​រដ្ឋ​បាល​និង​លិខិតបទដ្ឋាន​គតិយុត្ត​និង​ពិនិត្យ លើ​ការងារ​ផ្សេងៗ​មួយចំនួនទៀត​។
​មានប្រសាសន៍​ក្នុង​ប្រជុំ​ឯក ឧត្ដម ជាវ តា​យ អភិបាល ខេត្ត បានចាត់ទុក កិច្ចប្រជុំ ពេលនេះ​ពិតជា​មាន​សារៈសំខាន់​គឺ​ក្នុង​គោលដៅ​ពង្រឹង​ប្រព័ន្ធគ្រប់គ្រង រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​អោយ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​លើកកម្ពស់​ស្មារតី​និង​ការទទួលខុសត្រូវ​ក្នុងការ អនុវត្ត តួនាទី ភារកិច្ច របស់ខ្លួន​អោយស្រប​តាម​គោលការណ៍​ច្បាប់ លិខិត បទដ្ឋាន គតិយុត្ត និង​ជាពិសេស​ជំរុញ​ការចាត់ចែង​អនុវត្ត​មុខងារ នៃ​ការផ្ដល់សេវា​រដ្ឋបាល​និង​សេវាសាធារណៈ ដើម្បី​ជួយ​លើកស្ទួយ​គុណភាព ជីវិត​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប្រកបដោយ​គណនេយ្យភាព តម្លាភាព ប្រសិទ្ធ ភាព​ខ្ពស់ និង​បរិ​យា​ប័ន​។ ឯកឧត្ដម អភិបាល ខេត្ត ក៏បាន​ស្នើ​ដល់​ឯកឧត្តម លោកជំទាវ លោក​-​លោកស្រី សមា​ជីក សមាជិកា ក្រុមប្រឹក្សា គណៈ​អភិបាល​និង​មន្ត្រីរាជការ​ចំណុះ​សាលាខេត្ត​នៅពេលនេះ សូម​ចូលរួម​កិច្ចសហការ សម្របសម្រួល ជាមួយ​ក្រុមការងារ​ដើម្បីអោយ​ការងារ​នេះ​បានសម្រេច​ឆាប់រហ័ស​និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​៕

អត្ថបទទាក់ទង