
ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងផ្ញីផ្កា នៅកន្លែងរូបសំណាកលោកជំទាវម៉ៅ ដើម្បីបួងសួងចម្រើនសេចក្តីសុខជូនដល់ ប្រពលរដ្ឋក្នុងខេត្តកំពត ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា ដែលពិធីនេះត្រូវបានរៀបចំ ឡើងនៅលើប្រាសាទមាសលោកជំទាវម៉ៅ ស្ថិតក្នុងស្រុកដងទង់ ខេត្តកំពត៕










