
នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្ត ត្រួតពិនិត្យការអនុវត្តន៍គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងកំពត និងស្រុកទឹកឈូ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្តក៏បានជំរុញឱ្យ គណៈកម្មការខេត្ត អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាត្រួតពិនិត្យលើគុណភាពនូវរាល់ការស្ថាបនា ឬសាងសង់នានា ដើម្បីធានាឱ្យបាននូវគុណភាពប្រើប្រាស់បានយូរអង្វែង។



