រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ចំនួន ១ភូមិ​ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន២ ភូមិ​ ក្នុងបរិវេណវត្តទ្វេរសិក្ខារតនារាម​ ក្នុងភូមិ​ព្រៃឃ្មុំ​ ឃុំខ្ចាយខាងជេីង​ ស្រុកដងទង់

  • 79
  • ដោយ savuth

ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ចំនួន ១ភូមិ​ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន២ ភូមិ​ ក្នុងបរិវេណវត្តទ្វេរសិក្ខារតនារាម​ ក្នុងភូមិ​ព្រៃឃ្មុំ​ ឃុំខ្ចាយខាងជេីង​ ស្រុកដងទង់​ ខេត្តកំពត​ ។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា​ ក្នុងថ្ងៃនេះ​មានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ភូមិ ដែលមានក្បាលដី សរុបចំនួន១.៨៥៤ ក្បាលដី ស្មើនឹង ៩៩៤ គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន២ ភូមិ ដែលមានក្បាលដីសរុបចំនួន ៣.២៥២ ក្បាលដី ស្មើនឹង ១.៦៤២ គ្រួសារ ក្នុងនោះរួមមាន៖ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ មានក្បាលដីសរុបចំនួន ១.៨៥៤ ក្បាលដី ស្មើនឹង ៩៩៤គ្រួសារ។ អំពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ២ភូមិស្ថិតក្នុងឃុំខាយខាងត្បូង ស្រុកដងទង់ ក្នុងនោះភូមិឈ្លីតលើ មានក្បាលដីសុរុបចំនួន ១.៨០២ ក្បាលដី ស្មើនឹង ៨៦០ គ្រួសារ, ភូមិត្រពាំងអណ្តូង មានក្បាលដីសុរុបចំនួន ១.៤៥០ ក្បាលដី ស្មើនឹង ៧៨២ គ្រួសារ៕

អត្ថបទទាក់ទង