រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ព្រឹកថ្ងៃសៅរ៍ ៩រោចខែពិសាខឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែឧសភាឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ បានអញ្ជើញអមដំណើរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទស្សនាការប្រកួតកីឡា ទូកប្រពៃណីអន្តរជាតិក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍កម្ពុជា ( SEGAME) លើកទី៣២ រៀបចំនៅខេត្តកំពត។ ក្នុងព្រឹត្តិការណ៍កីឡានេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កីឡាករ កីឡាការិនី មកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងអ្នកគាំទ្រយ៉ាងច្រើនកុះករ

  • 182
  • ដោយ savuth

អត្ថបទទាក់ទង