រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយនូវខ្លឹមសារសង្ឃប្រកាស នៃមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣០ ប្រចាំឆ្នាំ២០២៣

  • 233
  • ដោយ savuth

ព្រឹកថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយនូវខ្លឹមសារសង្ឃប្រកាស នៃមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣០ ប្រចាំឆ្នាំ២០២៣ នៅបរិវេណវត្តព្រៃតុម្ព ស្ថិតក្នុងភូមិព្រៃតុម្ព ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងពិធីដ៏មានអត្ថន័យនាឱកាសនេះក៏មានការនិមន្តចូលរួម ដោយព្រះជលធីវាសី ញ៉ែត ចន្ទតារា ព្រះមេគណខេត្តកំពត ព្រះមហាសមុទ្ទមុនី ច័ន្ទ សុវណ្ណ ព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តកំពត មន្ត្រីសង្ឃខេត្ត ជាព្រះសហការីគណខេត្ត គ្រប់ព្រះអង្គ ព្រះគ្រូអនុគណក្រុងស្រុក និងព្រះចៅអធិការវត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត តាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។

យោងតាម សង្ឃប្រកាស នៃគណៈមហានិកាយ និងព្រះរាជសង្ឃប្រកាស នៃគណៈធម្មយុត្តិកនិកាយ ចុះថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០២២ សម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៣ បានចេញជាខ្លឹមសារសង្ឃប្រកាស និងព្រះរាជសង្ឃប្រកាស ដើម្បីទុកជាត្រីវិស័យមួយសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ អនុវត្តតាម ក្នុងការគោរពប្រតិបត្តិ លើជំនឿពុទ្ធសាសនា អមទៅតាមព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ជាម្ចាស់នៃយើង ព្រះអង្គទ្រង់ បានប្បញ្ញត្តិ និងពុទ្ធានុញ្ញាត ឱ្យសាវ័ក និងបរិស័ទទាំង០៤ពួក សម្រាប់ជាផ្លូវអប់រំនូវកាយ វាចា ចិត្ត និងការប្រតិបត្តិបូជា។

អត្ថបទទាក់ទង