រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កំពត​ និង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ និង​នាំ​នូវ​អំណោយ​មនុស្ស​ធម៌​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ ផ្តល់​ជូន​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​ ១.៥៤១ គ្រួសារ​ នៅ​ក្នុង​ក្រុង​បូក​គោ

  • 176
  • ដោយ savuth

នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កំពត​ និង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ និង​នាំ​នូវ​អំណោយ​មនុស្ស​ធម៌​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ ផ្តល់​ជូន​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​ ១.៥៤១ គ្រួសារ​ នៅ​ក្នុង​ក្រុង​បូក​គោ​ ខេត្ត​កំពត​ ។

អំណោយដែលប្រគល់ជូនពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ទាំង ១.៥៤១គ្រួសាររួមមាន៖ គ្រួសាររងគ្រោះមធ្យមចំនួន ១,៤៩២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ មី ១កេស និងថវិកា ៥ម៉ឺនរៀល រីឯគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៤៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ កៅស៊ូតង់ ១ដុំ និងថវិកា ២០ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង