រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រជាដេយី សេហ្វ ប្រដាក់

  • 261
  • ដោយ savuth

ព្រឹកថ្ងៃព្រហស្បយិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រជាដេយី សេហ្វ ប្រដាក់ ដែលមានទីតាំងស្ថិតនៅ ភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

មានប្រសាសន៍សំណេះសំណាលនាព្រឹកនេះ ឯកឧត្តម បណ្ឌិត អភិបាល នៃគណៈអភិបាលខេត្ត បានពាំនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។ ឯកឧត្តមបានបញ្ជាក់ទៀតថា ប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍គឺបានមកពីសម្តេចតេជោ យកជីវិតទៅប្តូរ ដូច្នេះហើយសូមបងប្អូន និងគ្រួសាររបស់យើងចូលរួមថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃនេះឲ្យបានគង់វង្ស។

ឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនកូនក្មួយកម្មករ កម្មការិនី ក្នុងនាមជាគ្រួសារខ្មែរ ដែលមានប្រពៃណីដ៏ល្អផូរផង់ សូមធ្វើយ៉ាងណាប្រកាន់ខ្ជាប់នូវកូនល្អ កម្មករ កម្មការិនីល្អ និងជាពលរដ្ឋល្អ ដើម្បីទាក់ទាញដល់អ្នកវិនិយោគបរទេសមកបង្កើតរោងចក្រនៅក្នុងស្រុកយើងអោយបានកាន់តែច្រើន ដើម្បីលើកកម្ពស់កំរិតជីវភាពរបស់យើងប្រចាំថ្ងៃ ក៏ដូចជាការលើកកម្ពស់កិត្តិយសសង្គមជាតិរបស់យើងទាំងមូលផងដែរ។

ពិធីសំណេះសំណាលនាព្រឹកនេះ ក៏មានការចាប់ឆ្នោតផ្សងសំណាងនូវរង្វាន់លើកទឹកចិត្តដល់កម្មករ កម្មការិនីសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌរួមមាន សាប៊ូកក់សក់ ដូសខ្លួន ០៣រង្វាន់(៣០ដប) ចង្ក្រានហ្គាសតូចចំនួន១០រង្វាន់ ឆ្នាំងដាំបាយ០៥រង្វាន់ កង្ហា១០រង្វាន់ កង់០២រង្វាន់ និងម៉ូតូ០៦រង្វាន់។

សូមជម្រាបថារោងចក្រ ជាដេយី សេហ្វ ប្រដាក់ មានកម្មករនិយោជិត សរុប ៣៨០ នាក់ ស្រី ៣០៥ នាក់ សកម្មភាពផលិត ដេរស្រោមដៃ សម្រាប់នាំចេញទៅអាមេរិក និងអឺរ៉ុប។

អត្ថបទទាក់ទង