រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រឃីមីហ្គាមេន និង ក្រុមហ៊ុន JIA CO.,LTD

  • 280
  • ដោយ savuth

ព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រឃីមីហ្គាមេន និង ក្រុមហ៊ុន JIA CO.,LTD ដែលមានទីតាំងស្ថិតនៅ ភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនាព្រឹកនេះ មានចំនួន ០២ គ្រឹះស្ថាន គឺរោងចក្រឃីមីហ្គាមេន និង ក្រុមហ៊ុន JIA CO.,LTD ដែលមានកម្មករនិយោជិត សរុប ២,៤៩៥ នាក់ ស្រី ២,០៨៤នាក់ ។

-រោងចក្រឃីមីហ្គាមេន មានផ្ទៃដីសរុប ១៦,០០០ ម៉ែត្រការ៉េ អាគារផលិតកម្ម មានចំនួន ០៤អាគារ សកម្មភាពផលិត សំលៀកបំពាក់ មានសកម្មភាពនាំចេញទៅទ្វីប អឺរ៉ុប។

  • ក្រុមហ៊ុន JIA CO.,LTD មានផ្ទៃដីសរុប ៤,៧០០ ម៉ែត្រការ៉េ អាគារផលិតកម្ម មានចំនួន ០២អាគារ សកម្មភាពផលិត ចាក់សំលៀកបំពាក់ មានសកម្មភាពនាំចេញទៅភ្នំពេញ។

សូមជម្រាបថាពិធីសំណេះសំណាលនាព្រឹកនេះ ក៏មានចាប់ឆ្នោតផ្សងសំណាងនូវរង្វាន់លើកទឹកចិត្តដល់កម្មករ កម្មការិនីសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌរួមមាន កំសៀវដាំទឹកចំនួន២៥រង្វាន់ ធុងទឹកកក្លាសេចំនួន០៦រង្វាន់ ឆ្នាំងដាំបាយ២៥រង្វាន់ កង្ហា៣៤រង្វាន់ កង់០២រង្វាន់ និងម៉ូតូ០៨រង្វាន់។

អត្ថបទទាក់ទង