រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រពូចិន (ខេមបូឌា) ខូអិលធីឌី

  • 209
  • ដោយ savuth

ព្រឹកថ្ងៃអាទត្យ ១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រពូចិន (ខេមបូឌា) ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

បានអញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច លោក លោស្រីអភិបាល អភិបាលរងស្រុកកំពង់ត្រាច លោកមេឃុំ លោកមេភូមិ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពស្រុក ខេត្ត និងបងប្អូនកម្មករ កម្មការិនី សរុបប្រមាណ៨.០០០នាក់។

ពិធីសំណេះសំណាលនាព្រឹកនេះ ក៏មានចាប់ឆ្នោតផ្សងសំណាងនូវរង្វាន់លើកទឹកចិត្តដល់កម្មករ កម្មការិនីសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌរួមមាន កំសៀវដាំទឹកប្រើប្រាស់ចរន្តអគ្គិសនីចំនួន២០រង្វាន់ ឆ្នាំងដាំបាយអគ្គិសនីចំនួន២០រង្វាន់ កង្ហា១០រង្វាន់ កង់០៨រង្វាន់ និងម៉ូតូចំនួន០៨រង្វាន់ផងដែរ។

សូមជម្រាបថា រោងចក្រពូចិន (ខេមបូឌា) ខូអិលធីឌី មានសកម្មភាពផលិតស្បែកជើងនាំចេញទៅទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក និងមានកម្មករនិយោជិតសរុបចំនួន ៧,៩០៩ នាក់ ស្រី ៦,៦១៦ នាក់។

អត្ថបទទាក់ទង