រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់សម្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតទូកប្រពៃណី «ទូកនាគ» ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិពានរង្វាន់សម្តេចក្រឡាហោម ស ខេង» លើកទី៩ ឆ្នាំ ២០២២

  • 238
  • ដោយ savuth

រសៀលថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់សម្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតទូកប្រពៃណី «ទូកនាគ» ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិពានរង្វាន់សម្តេចក្រឡាហោម ស ខេង» លើកទី៩ ឆ្នាំ ២០២២។

បានអញ្ជើញចូលរួមនាឱកាសនេះរួមមាន ឯកឧត្តមបណ្ឌិត អនុប្រធានអចិន្រ្តៃយ៍សហព័ន្ធ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម ឧត្តមសេនីយ៍ឯក អនុប្រធានសហព័ន្ធ តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ អនុប្រធានទី១ សហព័ន្ធ តំណាង ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អនុប្រធានសហព័ន្ធ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងស្ថាប័នពាក់ព័ន្ធ ជុំវិញខេត្តទាំងអស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី អ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍បិទកម្មវិធីនាឱកាសនេះ ឯកឧត្តម បណ្ឌិត អភិបាលនៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ថា ថ្ងៃនេះខ្ញុំមានកិត្តិយស និងសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមជាអធិបតីក្នុងពិធី “បិទ” ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ -កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២” ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទីនេះ។

ក្នុងនាម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ «សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តកំពត» បានខិតខំរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ-កាយ៉ាក់ ជ្រើសរើស
ជើងឯកថ្នាក់ជាតិ «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២» ឱ្យមានភាពអធិកអធម និងមហោឡារឹក រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅមាត់ព្រែកកំពត ក្រុងកំពត ខេត្តកំពត រហូតបានបញ្ចប់ដោយរលូន និងជាស្ថាពរនៅថ្ងៃនេះ។

ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពត និងមន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្តទាំងអស់ ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏សំខាន់នេះឡើងឲ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក ។

ជាការពិតណាស់ ការប្រកួតមានរយៈពេលតែ បីថ្ងៃក៏ពិតមែន ប៉ុន្តែបានផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់ នាពេលកន្លងមក ហើយជ័យជម្នះ ដែលកីឡាករ-កីឡាការិនី ទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការខិតខំហ្វឹកហាត់ជាប្រចាំ គួបផ្សំការតស៊ូព្យាយាមគោរពវិន័យប្រកបដោយ ក្រមសីលធម៌ល្អ និងបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ នៅក្នុងការប្រកួត។

ចំពោះលទ្ធផលប្រកួតដូចខាងក្រោម៖
១-ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្ងាយ៥០០ម៉ែត្រ ផ្នែកបុរស (រង្វាន់លើកទឹកចិត្ត)
-លេខ១ ខេត្តកំពតង់ធំ
-លេខ២ ខេត្តកោះកុង
-លេខ៣ ខេត្តកំពត
-លេខ៤ រាជធានីភ្នំពេញ
-លេខ៥ ខេត្តក្រចេះ
២-ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្ងាយ៥០០ម៉ែត្រ ផ្នែកនារី
-លេខ១ ខេត្តកណ្តាល
-លេខ២ ខេត្តកំពត
-លេខ៣ រាជធានីភ្នំពេញ
៣-ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្ងាយ៥០០ម៉ែត្រ ផ្នកបុរស
-លេខ១ កងទ័ពជើងទឹក
-លេខ២ ខេត្តកំពង់ឆ្នាំង
-លេខ៣ ខេត្តព្រៃវែង
-លេខ៤ ខេត្តកណ្តាល
៤-ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្ងាយ៨០០ម៉ែត្រ ផ្នែកបុរស
-លេខ១ ក្រសួងមហាផ្ទៃ
-លេខ២ ខេត្តបន្ទាយមានជ័យ
-លេខ៣ ខេត្តកំពង់ស្ពឺ
-លេខ៤ ខេត្តបាត់ដំបង

អត្ថបទទាក់ទង