រដ្ឋបាលខេត្តកំពត

Kampot Administration

ការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានយន្ត ការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតក្រុមហ៊ុនដឹកជញ្ជូនក្នុងប្រទេស ផ្តល់លិខិតអនុញ្ញាតបើកស្នាក់ការ ឬសាខាក្រុមហ៊ុនដឹកជញ្ជូន

ដោយ Adminចំនួនទស្សនា (14)
គោលបំណង៖
ផ្តល់ភាពស្របច្បាប់ដល់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍របស់ប្រជាជនដែលទៅរកសេវាកម្ម ផលិតផលនៃអាជីវកម្មនោះ។
មូលដ្ឋានគតិយុត្ត៖
អនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
អតិថិជនដែលមានសិទ្ធទទួលសេវា៖
ប្រជាពលរដ្ឋខ្មែរ និងជនបរទេសស្របច្បាប់។
ស្តង់ដារសេវា៖
ការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានយន្ត ការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតក្រុមហ៊ុនដឹកជញ្ជូនក្នុងប្រទេស ផ្តល់លិខិតអនុញ្ញាតបើកស្នាក់ការ ឬសាខាក្រុមហ៊ុនដឹកជញ្ជូន
  • តម្លៃសេវា : ៣០០ 000​ រៀល ក្នុង ១ច្បាប់
  • រយៈពេលអតិបរមា : ៥ថ្ងៃ (ថ្ងៃធ្វើការ)
  • សុពលភាព : ២ឆ្នាំ
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ដើម្បីទទួលបានសេវាការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានយន្ត ការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតក្រុមហ៊ុនដឹកជញ្ជូនក្នុងប្រទេស ផ្តល់លិខិតអនុញ្ញាតបើកស្នាក់ការ ឬសាខាក្រុមហ៊ុនដឹកជញ្ជូន អ្នកស្នើសុំសេវាត្រូវយកភ្ជាប់មកជាមួយ រួមមាន៖
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង ចំនួន១ច្បាប់
  • ប្លង់បង្ហាញទីតាំងអាជីវកម្ម ចំនួន១ច្បាប់
  • រូបថតទំហំ 3x4 ចំនួន៣សន្លឹក
  • បង្កាន់ដៃបង់ប្រាក់ ចំនួន១ច្បាប់
នីតិវិធីនៃការផ្ដល់សេវា៖
កន្លែងផ្តល់សេវា
  • មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត
    • អាសយដ្ឋាន ៖
      • ភូមិដំណាក់ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
        • ០៧៨ ៧៧៧ ៧៥៨
    • ទីតាំងនៅលើផែនទី ៖

លេខ៧៣៥ ភូមិ១ ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

អ៊ីមែល : info@kampot.gov.kh

លេខទូរស័ព្ទ : (+855)33 932 894

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកំពត

កែប្រែចុងក្រោយ : 2 ខែមុន