រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពត រៀបចំពិធីប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការ នៅក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក និងបណ្តាមន្ទីរ នៃរដ្ឋបាលខេត្តកំពត

  • 266
  • ដោយ savuth

ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខេត្តកំពតបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការ នៅក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក និងបណ្តាមន្ទីរ នៃរដ្ឋបាលខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត។

បានអញ្ជើញចូលរួមជាកិត្តិយសនាឱកាសនេះរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភទ លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អុប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីអភិបាលរង នៃគណៈអភិបាលស្រុកកំពង់ត្រាច មន្ត្រីរាជការចំណុះសាលាខេត្ត លោក លោកស្រីមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត សរុបចំនួន៣៨៥នាក់។

អត្ថបទទាក់ទង