![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844200314-1024x683.jpg)
ព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកអង្គរជ័យ នៅសាលាស្រុកអង្គរជ័យ។
បានអញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីមេឃុំ មេភូមិ និងមន្ត្រីរាជការចំណុះរដ្ឋបាលស្រុកអង្គរជ័យយ៉ាងច្រើនកុះករ។
សូមជម្រាបថាយោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៦៥០ អនក្រ.តត ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ត្រូវបានផ្ទេរភារកិច្ចលោក មួង នឿន ពីអភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស ទៅជាអភិបាល នៃគណៈអភិបាលស្រុកអង្គរជ័យ។
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844195779-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844193158-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844190969-1-1024x691.jpg)
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844198012-1024x691.jpg)
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844202548-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844213502-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844211309-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844224695-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844209285-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844215665-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844220335-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844222632-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844226781-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844228693-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844235132-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844230601-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/4/2022/08/FB_IMG_1661844232944-1024x683.jpg)