រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្ដម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​អភិបាលខេត្តកំពត​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សប្បុរសជនដែល​បាន​ចូល​រួម​ សម្ភារៈ​ និង​ស្បៀង​ ផ្ដល់​ជូន​ ដល់​រដ្ឋ​បាល​ខេត្ត​កំពត

  • 213
  • ដោយ savuth

នាព្រឹក​ថ្ងៃ​ទី​២១​ ខែ​កក្កដា​ ឆ្នាំ​២០២២​ នេះ​ ឯកឧត្ដម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​អភិបាលខេត្តកំពត​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សប្បុរសជន​ ដែល​បាន​ចូល​រួម​ សម្ភារៈ​ និង​ស្បៀង​ ផ្ដល់​ជូន​ ដល់​រដ្ឋ​បាល​ខេត្ត​កំពត​ សម្រាប់​ប្រើ​ប្រាស់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះ​ខាត​ក្នុង​កំឡុង​ពេល​រីករាយ​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ។

ក្នុង​នោះ​ ក្រុមហ៊ុន​ ព្រីនស៍​ ហូលឌីន​ គ្រប់​ បាន​ផ្ដល់​នូវ​ មី​ ចំនួន​ ៣០០​ កេស​ ត្រីខ​ ចំនួន​ ៣០០​ យួរ​ ប្រេង​ឆា​ ចំនួន​ ៣០០​ ដប​ ទឹក​ត្រី​ ៣០០​ យួរ​ និង​ មី​ សួរ​ចំនួន​ ៣០០​ កញ្ចប់​ ។
លោក​ជំទាវ​ ម៉ៅ​ មុំ​ ទ្រី​ភាព​ លោក​ជំទាវ​ ឌី​ សេង​ហោ​ និង​ លោក​ស្រី​ នា​ ដា​ ផ្ដល់​នូវ​ អង្ករ​ ៥​ តោន​ ៕

អត្ថបទទាក់ទង