រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ពិធីសម្ពោធផ្លូវបេតុង និងសមិទ្ធផលនានា ស្ថិតក្នុងវត្តពោធិព្រឹក្សាខារាម ហៅវត្តតូប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

  • 309
  • ដោយ savuth

ព្រឹកថ្ងៃសៅរ៍ ៨កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញចូលរួមពិធីសម្ពោធផ្លូវបេតុង និងសមិទ្ធផលនានា ស្ថិតក្នុងវត្តពោធិព្រឹក្សាខារាម ហៅវត្តតូប ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

បានអញ្ជើញចូលរួមក្នុងពិធីនាព្រឹកនេះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភារដ្ឋសភា ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការសាលាខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក និងមន្ត្រីរាជការសាលាស្រុកទឹកឈូ លោកមេឃុំ ស្មៀនឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនទាំង៩ប្រភេទ និងបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត យ៉ាងច្រើនកុះករ។

អត្ថបទទាក់ទង