រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ថុង ធារី ជឹង ផល្លា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត

  • 298
  • ដោយ savuth

រសៀលថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ថុង ធារី ជឹង ផល្លា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត។

បានអញ្ជើញចូលរួមនាព្រឹកនេះរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធានអនុប្រធានអង្គភាព មន្ត្រីរាជការចំណុះសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងស្រុក លោកមេឃុំ និងមន្ត្រីរាជការនៃសាលាស្រុកជុំគីរី។

ក្នុងឱកាសនោះ ឯកឧត្តម បាននាំមកនូវអំណោយជាសម្ភារៈ គ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់លោកយាយ លោកតា បង ប្អូន ប្រជាពលរដ្ឋ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាលនាពេលខាងមុខនេះផងដែរ។

អត្ថបទទាក់ទង