រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអប់រំ “អាល់អាហ្វាហ្វ” របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត

  • 485
  • ដោយ savuth

ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ មីនា ២០២២ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអប់រំ “អាល់អាហ្វាហ្វ” របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោគ។

ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកមេបញ្ជាការកងកំលាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការចំណុះសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងនៃគណៈអភិបាលស្រុកទឹកឈូ អាជ្ញាធរឃុំជុំក្រៀល លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សមាគមប្រភពល្អកម្ពុជា យុវជនគ្រប់ប្រភេទចំណុះខេត្តកំពត និងប្រជាពលរដ្ឋក្រីក្រចំនួន២១០គ្រួសារ។

សូមជម្រាបថា មជ្ឈមណ្ឌលអប់រំ អាល់អាហ្វាហ្វ បានលើកគំរោងសាងសង់សាលារៀនកម្រិតមធ្យមសិក្សាសម្រាប់សិស្សប្រុសក្នុងខេត្តកំពត។ ការសាងសង់បានចាប់ផ្តើមពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ការសាងសង់អាគារ និងហេដ្ឋារចនាសម្ព័នរួចរាល់ជាស្ថាពរ ដែលចំណាយ ថវិការ សរុបអស់ចំនួន១,៧១៣,៤៣៥ដុល្លា (មួយលានប្រាំពីររយដប់បីពាន់ បួនរយសាមសិបប្រាំដុល្លាគត់) បណ្តាសំណង់ទាំងនោះធ្វើគ្រឿងបង្ខំអំពីបេតុងអាមេជញ្ជាំងរៀបឥដ្ឋ ដំបូលក្បឿង និងបេតុងអាមេ អគាររួមមាន៖
១-អគារសិក្សា ១ខ្នង ២ជាន់ មាន ២៤បន្ទប់
២-អគារស្នាក់នៅ១ខ្នង៣ជាន់មាន៣៦បន្ទប់
៣-អគាររោងបាយ ១ខ្នង ៣ជាន់
៤-អគារការិយាល័យ ១ខ្នង ៣ជាន់
៥-អគារស្នាក់នៅរបស់បុគ្គលិក ២ខ្នង ៣ជាន់ ១២បន្ទប់
និង៦-វិហ៊ារ ១ខ្នង ២ជាន់។

អត្ថបទទាក់ទង