រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពតរៀបចំពិធីអបអរសាទរទិវារអន្តរជាតិនារី ៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចិរភាពនាពេលអនាគត

  • 376
  • ដោយ savuth

ព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសន្និសីទបូកគោ សាលាខេត្តកំពត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវារអន្តរជាតិនារី ៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចិរភាពនាពេលអនាគត។

សូមជម្រាបថា ទិវាអន្តរជាតិនារី ៨មីនានេះ ត្រូវបានពិភពលោកប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ ក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់ ការរើងអ៊ើងផ្លូវភេទ ព្រមទាំងអសមភាពរវាងបុរសនិងស្ត្រី។

ខេត្តកំពតបានរៀបចំទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ នេះឡើង ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកដោយគត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយនេះក៏ជាការរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គមជាតិ ក្រោមដំបូលសុខសន្តិភាពពេញផ្ទៃប្រទេស ដែលសម្តេចតេជោ យកជីវិតទៅប្តូរ។

អត្ថបទទាក់ទង