រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋក្នុងស្រុកបន្ទាយមាស

  • 393
  • ដោយ savuth

ព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដោះស្រាយពាក្យបណ្ដឹងចំនួន២៦ករណីក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋក្នុងស្រុកបន្ទាយមាស ស្ថិតនៅទីតាំង ឃុំស្តេចគង់ខាងលិច។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញ លោកអភិបាលស្រុក ទីចាត់ការជំនាញចំណុះសាលាខេត្ត មេឃុំទាំង១៣ និងបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងករណីទំនាស់ទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទូទាំងស្រុក ប្រមាណ៥០០នាក់៕

អត្ថបទទាក់ទង