រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ ដល់កុមារអាយុ៥ឆ្នាំ នៅក្នុងខេត្តកំពត

  • 427
  • ដោយ savuth

ព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ ដល់កុមារអាយុ៥ឆ្នាំ នៅក្នុងខេត្តកំពត ដោយមានការអញ្ជើញចូលរួមអមដំណើរដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលក្រុងកំពត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត។

មានប្រសាសន៍នៅក្នុងពិធីនាព្រឹកនេះ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ កន្លងមកការចាក់វ៉ាក់សាំង យើងចាក់ជូនមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើង បន្ទាប់មកចាក់កុមារដែលមានអាយុចាប់ពី៦ឆ្នាំដល់ក្រោម១១ឆ្នាំ ១២ឆ្នាំដល់១៧ឆ្នាំ។ ឥឡូវនេះសម្តេចបានគិតគូររហូតរកវ៉ាក់សាំងមកផ្តល់ជូនដល់ចៅៗរបស់សម្តេចទូទាំងប្រទេស ដោយឡែកសម្រាប់ខេត្តកំពតយើង យើងមានវ៉ាក់សាំងសម្រាប់ចាក់ដល់កុមារដែលមានអាយុ៥ឆ្នាំ ដើម្បីឲ្យកូនៗ ចៅៗរបស់យើងទាំងអស់បានចូលសិក្សាឡើងវិញ។

ឯកឧត្តមក៏បានសំណូមពរដល់មាតាបីតា អាណាព្យាបាលដែលមានកុមារគ្រប់អាយុប្រាំឆ្នាំមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទូទាំងខេត្តកំពតចាប់ពីថ្ងៃនេះតទៅ និងសូមឲ្យអាជ្ញាធរក្រុង ស្រុក ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។

អត្ថបទទាក់ទង