រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុងសរសៃដែក ប្រវែង​ ១.៨០៨ម៉ែត្រ នៅស្រុកកំពង់ត្រាចខេត្តកំពត

  • 431
  • ដោយ savuth

ថ្ងៃចន្ទ ​ ៥កើត ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដមជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងសរសៃដែកប្រវែង ១.៨០៨ម៉ែត្រ ស្ថិតក្នុង ភូមិកំពង់ត្រាចទីមួយ ឃុំកំពង់ត្រាចខាងកើត​ ស្រុកកំពង់ត្រាច​ ខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីរួមមាន ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត កងកម្លាំងទាំងបីប្រភេទមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុកកំពង់ត្រាចនិងប្រជាពលរដ្ឋ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្ដម​ ជាវ​ តាយ​ ចាត់ទុកការសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែនេះពិតជាមានសារៈសំខាន់ចាំបាច់ខ្លាំងណាស់ ព្រោះថាជាផ្លូវចូលទៅកាន់រមណីយដ្ឋានទេសចរណ៍ ភ្នំកំពង់ត្រាច ដែលជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ នឹងមានភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ ដែលមកលេងកម្សាន្តច្រើនកុះករ ម្យ៉ាងវិញទៀតក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ជាពិសេស ក្នុងការជួយសម្រាលនិងបំពេញតម្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងតែជួបបញ្ហាលំបាក។

ឯកឧត្ដមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់អាជ្ញាធរស្រុកនិងប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ ត្រូវរួមគ្នាថែរក្សាផ្លូវនេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ ឲ្យបានយូរអង្វែង។

អត្ថបទទាក់ទង