រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត

  • 439
  • ដោយ savuth

ព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសន្និសិទបូកគោ នៃសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្តកំពត។

កិច្ចប្រជុំនាព្រឹកនេះដើម្បីពិនិត្យទៅលើ៖
១. សេចក្តីព្រាងកំណត់ហេតុលើកទី៣៥ កាលពីថ្ងៃទី២០ ខែសីហាឆ្នាំ២០២១ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
២. របាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២១
៣. ផ្សព្វផ្សាយសេក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត
៤. ផ្សព្វផ្សាយលិខិតលេខ៧០៤/២១ ធទឧ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយអាងទឹក បឹងបួ
៥. សេចក្តីរាយការណ៍របស់លោក នាក់ សុវណ្ណារី អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ ពាក់ព័ន្ធនឹង ការចាក់ដីចូលព្រែក
៦. ផ្សព្វផ្សាយលិខិតលេខ៩៥/២១ សសរ ចុះថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដោយ
៧.សេចក្ដីរាយការណ៍របស់លោកស្នងការនគរបាលខេត្ត៖
-ផែនការការពារសន្តិសុខសណ្តាប់ធ្នាប់អំឡុងពេលភ្ជុំបិណ្ឌ
–ផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់អំឡុងពេលពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតខាងមុខ
៨. សេចក្តីរាយការណ៍របស់លោក លោកស្រីអភិបាល នៃគណៈអភិបាល ក្រុង ស្រុក
៩. ការចូលរួមមតិរបស់សមាជិក សមាជិកា នៃអង្គប្រជុំ

អត្ថបទទាក់ទង