រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលខេត្តកំពត​ ដឹកនាំមន្ទីរជំនាញ​ពាក់ព័ន្ធ​ អង្គភាពចំណុះសាលាខេត្តចុះពិនិត្យមេីលទីតាំងដីដែលអ្នកវិនិយោគស្នេីសុំវិនិយោគ​ និងអភិវឌ្ឍន៍ឆ្នេរព្រែកកំពង់បាយ​ ខេត្តកំពត

  • 753
  • ដោយ savuth

រសៀលថ្ងៃចន្ទ​ ១៤រោច​ ខែភទ្របទ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃទី​ ២០​ ខែកញ្ញា​ ឆ្នាំ​២០២១​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត​ ដឹកនាំមន្ទីរជំនាញ​ពាក់ព័ន្ធ​ អង្គភាពចំណុះសាលាខេត្តចុះពិនិត្យមេីលទីតាំងដែលអ្នកវិនិយោគស្នេីសុំវិនិយោគ​ និងអភិវឌ្ឍន៍​ឆ្នេរព្រែកកំពង់បាយ ចាប់ពីខាងត្បូងកីឡាលេីទឹករហូតដល់ខាងត្បូងរូបសំណាកព្រះអង្គឌួង សរុបប្រវែងប្រហែលជិត៣០០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់កំពង់កណ្តាល​ ក្រុងកំពត​ ខេត្តកំពត។

​ឯកឧត្ដម​ ជាវ​ តាយ​ បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តសូមស្វាគមន៍នូវរាល់ការវិនិយោគ​ ដែលធ្វេីការអភិវឌ្ឍន៍ខេត្ត ហើយឯកឧត្តមតែងតែលេីកទឹកចិត្ត​ គាំទ្ររាល់ការវិនិយោគ​ ដែលចំណេញដល់ប្រជាពលរដ្ឋ​ ក៏ដូចជាខេត្តផងដែរ។ ជាក់ស្ដែងការចុះមកពិនិត្យដល់ ទីតាំងគម្រោងនេះ គឺក្នុងគោលបំណងដើម្បី សិក្សា និងទាមទារឲ្យមានការចូលរួមមតិយោបល់ ពីជំនាញ និងអាជ្ញាធរពាក់ព័ន្ធសំដៅធ្វើយ៉ាងណាឱ្យដំណើរការអភិវឌ្ឍន៍ ប្រកបដោយគុណភាព និរន្តរភាពបញ្ចៀសបាននូវផលប៉ះពាល់ឲ្យនៅមានកម្រិតតិចបំផុត និងបម្រើដល់ផលប្រយោជន៍សាធារណជនឲ្យបានច្រើន។

ឯកឧត្ដម​អភិបាលខេត្តបានបន្តទៀតថា​ មុននឹងឈានទៅសម្រេចយល់ព្រមលើគម្រោងវិនិយោគ​ អ្នកវិនិយោគ​ត្រូវរៀបចំគម្រោងប្លង់មេដាក់មករដ្ឋបាលខេត្ត​ ដេីម្បីខេត្តប្រជុំពិភាក្សាឈានទៅចុះហត្ថលេខាអនុញ្ញាតជូន។

ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា ខេត្តកំពតពិសេសទីក្រុងកំពត នៅពេលខាងមុខ ក្រោយពីបង្កើតបាននូវគម្រោងថ្មីមួយនេះបន្ថែមទៀត នឹងអាចមាននូវហេដ្ឋារចនាសម្ព័ន្ធបម្រើក្នុងវិស័យទេសចរណ៍ និងបង្កើតបានភាពទាក់ទាញព្រមទាំងអាជីវកម្មការងាររួមនឹងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងមួយកម្រិតទៀត។

អត្ថបទទាក់ទង