រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំពិភាក្សាលើខ្លឹមសារសេចក្តីព្រាងរបាយការណ៍រួម និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំលើកទី១១ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម

  • 575
  • ដោយ savuth

ព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំប្រតិខេត្ត ដែលមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបីប្រភេទរបស់ខេត្ត មេបញ្ជាការវរនគរបាលព្រំដែនទឹក២៤១ អភិបាលក្រុង ស្រុក នាយកទីចាត់ការសាលាខេត្ត ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម សរុប ១៥រូប ចូលរួមកិច្ចប្រជុំពិភាក្សាលើខ្លឹមសារសេចក្តីព្រាងរបាយការណ៍រួម និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំលើកទី១១ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

អត្ថបទទាក់ទង