រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្ដម​ ជាវ​ តាយ ​អភិបាលខេត្តកំពត​ ដឹកនាំកិច្ចប្រជុំគម្រោងបង្កេីតតំបន់គ្រប់គ្រងជលផលសមុទ្រនៅសង្កាត់ព្រែកត្នោត​ និងសង្កាត់កោះតូច​ ក្រុងបូកគោ​ ខេត្តកំពត

  • 450
  • ដោយ savuth

ព្រឹកថ្ងៃ​ ពុធ​ ២កេីត​ ខែភទ្របទ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃទី​ ៨​ ខែ​ កញ្ញា​ ឆ្នាំ​២០២១​ ឯកឧត្ដម​ ជាវ​ ​តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត​ ដឹកនាំកិច្ចប្រជុំគម្រោងបង្កេីតតំបន់គ្រប់គ្របជលផលសមុទ្រនៅសង្កាត់ព្រែកត្នោត​ និងសង្កាត់កោះតូច​ ក្រុងបូកគោ​ ខេត្តកំពត​ ដែលមានការអញ្ចេីញចូលរួមពី​ ឯកឧត្ដម​អភិបាលរងខេត្ត​ ប្រតិភូក្រសួងកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ​ នាយករដ្ឋបាលសាលាខេត្ត​ មន្ទីរអង្គភាពពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ និងរដ្ឋបាលក្រុងបូកគោ។

តំបន់គ្រប់គ្រងជលផលសមុទ្រ គឺជាដែននេសាទដែលមានព្រំប្រទល់ទំហំនិងមាននិយាមកាព្រមទាំងមានផែនការគ្រប់គ្រងច្បាស់លាស់ដើម្បីការនេសាទជាលក្ខណៈគ្រួសារប្រកបដោយនិរន្តរភាព ការពារជីវៈចម្រុះប្រកបដោយប្រសិទ្ធភាពលើកស្ទួយជីវភាពរស់នៅរបស់ប្រជានេសាទដើម្បីកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់វិស័យអេកូទេសចរណ៍។

បន្ទាប់ពីបានស្តាប់នូវបទបង្ហាញ​ និងមតិចូលរួមក្នុងកិច្ចប្រជុំរួចមក​ ឯកឧត្ដម​ ជាវ​ តាយ​ មានប្រសាសន៍ៈ
១.គាំទ្រគម្រោងបង្កេីតតំបន់គ្រប់គ្រងជលផលសមុទ្រ​ក្នុងភូមិសាស្រ្តសង្កាត់ព្រែកត្នោត​ និងសង្កាត់កោះតូច​ ក្រុងបូកគោ​
២.ចាត់អភិបាលរងទទួលបន្ទុកបង្កេីតក្រុមការងារចុះពិនិត្យទីតាំង​ ដេីម្បីធ្វេីការផ្ទៀងផ្ទាត់ជាមួយផែនទីដេីម្បីឈានទៅធ្វេីការចុះហត្ថលេខា
៣. គាំទ្រការលើកឡើងគ្រប់ជំនាញពាក់ព័ន្ធនឹងធ្វើការបែងចែកច្បាស់លាស់តំបន់វិនិយោគនិងតំបន់អភិរក្សដែលជាចំណុចសំខាន់ក្នុងកិច្ចប្រជុំជាពិសេសត្រូវចូលរួមទាំងអស់គ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិទាំងអស់នេះ ដើម្បីធ្វើការទាក់ទាញអ្នកវិនិយោគ​ ជាកន្លែងទេសចរណ៍និងអភិរក្សធនធានធម្មជាតិដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់នោះក៏ដូចជាខេត្តកំពតទាំងមូល។

ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់ជំនាញក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការគ្នាឲ្យបានល្អពន្លឿនកិច្ចការនេះឲ្យបានឆាប់រហ័សដូចអ្វីដែលបានលេីកឡេីងដើម្បីឈានទៅដល់ការចុះហត្ថលេខាកំណត់លេីប្លង់ដែលយេីងបានធ្វេីការអភិរក្ស។

អត្ថបទទាក់ទង