រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំមន្ត្រីនៃមន្ទីរពាក់ព័ន្ធចូលរួមកម្មវិធីសន្និសីទសារព័ត៌មានបើកយុទ្ធនាការជាតិ អប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាល ប្រជាពលរដ្ឋរក្រោមប្រធានបទរួមគ្នាទទួលការខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩

  • 684
  • ដោយ savuth

ព្រឹកថ្ងៃច័ន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្ត ឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមដឹកនាំ មន្ត្រី នៃមន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ ក្នុងខេត្ត ចូលរួមកម្មវិធីសន្និសិទ្ធសារព័ត៌មានដើម្បីបើកយុទ្ធនាការជាតិ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ប្រជាពលរដ្ឋក្រោមប្រធានបទ "រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩" តាមប្រព័ន្ធអនឡាញ (ZOOM )។

សន្និសីទសារព័ត៌មាននេះរៀបចំឡើង ដោយអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនង សាធារណៈ នៃគណៈកម្មការ អន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន ចូលរួម ក្នុងគោលបំណងជំរុញ ដល់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ សេវាឯកជន អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ព្រមទាំងរស់នៅជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ។

អត្ថបទទាក់ទង