រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានទទួលជួបជាមួយ តំណាងអង្គការចៃកា

  • 617
  • ដោយ savuth

ព្រឹកថ្ងៃព្រហស្បតិ៍​ ​​ ​កើត​ ​ខែទុតិយាសាឍ​ ​ឆ្នាំឆ្លូវ​ ​ត្រីស័ក​ ​​.​​ ​ត្រូវនឹងថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ជាវ​ ​តាយ​ ​អភិបាល​ ​នៃគណៈអភិបាលខេត្តកំពត​ ​រួមនឹងឯកឧត្តមអភិបាលរងខេត្ត​ ​នាយករដ្ឋបាលសាលាខេត្ត​ ​មន្ទីរជំនាញពាក់ព័ន្ធ​ ​បានទទួលស្វាគមន៍តំណាងប្រតិភូអង្គការចៃកា​ ​ដែលដឹកនាំដោយ​ ​លោកស្រី​ ​ហា​ យុ ​និងលោក​ ​យ៉​ម៉ា ​សា​គិ ​ទីប្រឹក្សាបច្ចេកទេស​ ​នៃអង្គការចៃកា​ ​មកពីទីក្រុង​តូក្យូ ​ប្រទេសជប៉ុន​ ​ដើម្បីពិភាក្សាលើការអភិវឌ្ឍន៍​ ​មន្ទីរពេទ្យបង្អែកខេត្ត​ ​ឲ្យក្លាយទៅជាមន្ទីរពេទ្យតំបន់

មានប្រសាសន៍នៅក្នុងកិច្ចជំនួបនេះ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពត​ ​បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ​ ​ព្រមទាំងបង្ហាញពីស្ថានភាពភូមិសាស្ត្រ​ ​និងសក្តានុពលលើ​វិ​​័​ទេសចរណ៍​ វិ​​័​កសិកម្ម​ ​ក៏ដូចជា​វិ​​័​សុខាភិបាលខេត្ត​ ​ជូនដល់ប្រតិភូអង្គការចៃកា

តំណាងប្រតិភូអង្គការចៃកា​ ​បានធ្វើការបង្ហាញថា​ ​បេសកកម្មមកខេត្តកំពតលើកនេះ​ ​គឺតាមរយៈការស្នើសុំរបស់​​​ក្រសួងសុខាភិបាល​ ​ដើម្បីសិក្សាអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់​ ​ក៏ដូចជាពង្រីកសេវាសុខាភិបាលឲ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋ​ ​ហើយការសិក្សាគម្រោងមន្ទីរពេទ្យតំបន់នេះ​ ​គឺធ្វើឡើងនៅខេត្តកំពត​ ​ខេត្តកំពង់ចាម​ ​ខេត្តស្វាយរៀង​ ​ខេត្តស្ទឹងត្រែង​ ​ខេត្តបាត់ដំបង​ ​និងរាជធានីភ្នំពេញ​ ​គម្រោងនេះគឺធ្លាប់បានធ្វើរួចហើយនៅឆ្នាំ​ ​ប៉ុន្តែមិនបានជោគជ័យ​ ​ទើបអង្គការចៃកាបានរៀបចំយន្តការថ្មី​ ​ដើម្បីសិក្សាឲ្យកាន់តែលម្អិត​ ​និងស៊ីជម្រៅ​ ​ឈានទៅរកការជោគជ័យ

ជាចុងក្រោយ​ ​ឯកឧត្តម​ ​អភិបាលខេត្ត​ ​បានថ្លែងនូវមតិគាំទ្រដល់គម្រោង​ ​និងស្នើលោកប្រធានមន្ទីរសុខាភិបាលខេត្តត្រូវចូលរួមសហការ​ ​ដើម្បីសម្រួលដល់ដំណើរការសិក្សា​ ​និងវាយតម្លៃ​ ​របស់ប្រតិភូអង្គការចៃកា​ ​ដើម្បីឲ្យគម្រោងនេះឆាប់ទទួលបានជោគជ័យ

អត្ថបទទាក់ទង