រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការគ្រប់គ្រងការចេញចូលរបស់ប្រជាពលរដ្ឋនៅតាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម

  • 644
  • ដោយ savuth

រសៀលថ្ងៃសៅរ៍ ១ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញដឹកនាំ ឯកឧត្តមអភិបាលរងខេត្ត មន្ទីរជំនាញ កងកម្លាំងទាំងបី អភិបាលស្រុកជាប់ព្រំដែន ប្រធានស្នាក់ការ និងមេប៉ុស្តិ៍ច្រកទ្វារព្រំដែន សរុបចំនួន ១៨នាក់ ចូលរួមកិច្ចប្រជុំស្តីពីការគ្រប់គ្រងការចេញចូលរបស់ប្រជាពលរដ្ឋនៅតាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម តាមរយៈ zoom meeting ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

អត្ថបទទាក់ទង