រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

សប្បុរសជននាំអំណោយមូលនិធិស្ម័គ្រចិត្តចូលរួមកាកបាទក្រហមខេត្តកំពតក្នុងឱកាសអបអរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១

  • 726
  • ដោយ savuth

អំណោយសប្បុរសធម៌ រួមមានថវិកាចំនួន ២០០០ ដុល្លា ម៉ាសចំនួន១០០ប្រអប់ និងទឹកសុទ្ធចំនួន ១០០កេះ ដែលឧបត្ថម្ភដោយលោកស្រី ហូ គីម ជាសប្បុរសជននៃអាជីវករខេត្តកំពត ។ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ត្រូវបានធ្វើពិធីប្រគល់ជូន ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តកំពត ដើម្បីចូលរួមចំណែកអបអរសាទរក្នុងឱកាស នៃខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១។

ក្នុងគោលបំណងដើម្បីចូលរួមចំណែកមូលនិធិដោយស្ម័គ្រចិត្ត ទ្រទ្រង់ដល់សកម្មភាពការងារមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋដែលប្រឈមងាយរងគ្រោះនឹងមានទុក្ខលំបាកផ្សេងៗ ។
ជាពិសេសនៅក្នុងស្ថានភាពបច្ចុប្បន្នអំឡុងពេល រដ្ឋបាលខេត្តកំពតបាននឹងកំពុងយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបានឆ្លងរីករាលដាលលើសុខភាពប្រជាពលរដ្ឋមិនទាន់ធូរស្បើយនៅឡើយ។ ឯកឧត្តម ជាវ តាយ បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ លោកស្រី ហូ គីម ជាម្ចាស់អំណោយដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ស្របពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បាននិងកំពុងត្រូវការសម្រាប់យកទៅផ្ដល់ជូនដល់ពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាត នៅតាមមូលដ្ឋាននានាក្នុងខេត្ត។

ឯកឧត្តម បានចាត់ទុកអំណោយទាំងនេះ គឺពិតជាសំខាន់ ដែលបានរួមចំណែកដល់សកម្មភាពមនុស្សធម៌ជាមួយនឹងកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បច្ចុប្បន្នសម្ដេចទាំងពីរ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ៕

អត្ថបទទាក់ទង