រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន(metfone)សាខាខេត្តកំពត ចូលរួមចំណែកបង្ការទប់ស្កាត់ជំងឺកូវីដ១៩

  • 950
  • ដោយ savuth


រសៀល.ថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្តមួយចំនួន បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន (metfone)សាខាខេត្តកំពត នូវម៉ាសចំនួន១២៥០០ម៉ាស ទឹកអាកុលចំនួន ៦០លីត្រ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តសម្រាប់បម្រើអោយសកម្មភាពក្នុងវិធានការការងារប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីត-១៩។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន
(metfone) សាខាខេត្តកំពត ដែលបាននាំយកអំណោយមនុស្សធម៌ ជាម៉ាស និងទឹកអាកុល ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកំពតដែលកំពុងត្រូវការចាំបាច់ពេលនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ទុកអំណោយទាំងនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ឲ្យក្នុងវិធានការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្តកំពតបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាលលើសុខមាលភាពប្រជាពលរដ្ឋឲ្យចាកផុតពីជំងឺដ៏កាចសាហាវនេះ។

ជាមួយនេះផងដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានបញ្ជាក់ថា រយៈពេលកន្លងមក មានសប្បុរសជន និងក្រុមហ៊ុននានាជាច្រើន តែងតែបានចូលរួមបរិច្ចាគធនធាន ថវិកា និងសម្ភារៈជាមួយរដ្ឋបាលខេត្ត ក្នុងស្មារតីរួមប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីត-១៩។ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងការសង្ឃឹម និងជឿជាក់ថា នៅមានបងប្អូនសប្បុរសជន ក្រុមហ៊ុនក្នុងខេត្តកំពត នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត បន្តថែមទៀត ដើម្បីយើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងបង្កា ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ កុំឱ្យមានឆ្លងបន្តរីករាលដាលក្នុងសហគមន៍ខេត្តកំពត ដែលបច្ចុប្បន្នរដ្ឋបាលខេត្ត រួមនឹងប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាននឹងកំពុងយកចិត្តទុកដាក់ អនុវត្តវិធានការសុខាភិបាល បីកុំ បីការពារបានល្អប្រសើរ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា អំណោយទាំងនេះ ឯកឧត្តមនឹងបន្តយកទៅផ្ដល់ជូនឲ្យដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពស្ថាប័នគោលដៅពាក់ព័ន្ធ ប្រជាពលរដ្ឋមូលដ្ឋាន សម្រាប់បម្រើឲ្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ១៩ក្នុងខេត្តកំពតបន្តទៀត៕

អត្ថបទទាក់ទង