រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត នឹងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ដឹកនាំកិច្ចប្រជុំត្រៀមទីតាំង បន្ទប់ព្យាបាល និងបន្ទប់ដាក់ដាច់ដោយឡែក សម្រាប់អ្នកឆ្លងជំងឺកូវីដ១៩

  • 839
  • ដោយ savuth

ថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលខេត្ត នឹងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ បានដឹកនាំកិច្ចប្រជុំត្រៀមទីតាំង បន្ទប់ព្យាបាល និងបន្ទប់ដាក់ដាច់ដោយឡែក សម្រាប់អ្នកឆ្លងជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យបង្អែកទាំង៥ និងមន្ត្រីជំនាញ។

ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា ដោយគណៈកម្មការបានត្រៀមនូវបន្ទប់ គ្រែ ក្រុមគ្រូពេទ្យ រថយន្តសង្រ្គោះ និងសម្ភារៈបរិក្ខារ រួចរាល់ហើយ ។ ឯកឧត្តម ក៏បានណែនាំដល់អង្គភាពពាក់ព័ន្ធ និងមន្ទីរពេទ្យបង្អែករដ្ឋទូទាំងខេត្ត ត្រូវយកចិត្តទុកគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងត្រូវផ្សព្វផ្សាយដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋចូលរួមសហការក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។

អត្ថបទទាក់ទង