រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធវិធានការផ្សេងៗក្នុងការបិទចរាចរណ៍ជាបណ្តោះអាសន្នចេញចូលរវាងខេត្តកំពត និងខេត្តព្រះសីហនុ លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់

  • 734
  • ដោយ savuth

នៅរសៀល.ថ្ងៃព្រហស្បត្តិ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធវិធានការផ្សេងៗក្នុងការបិទចរាចរណ៍ជាបណ្តោះអាសន្នចេញចូលរវាងខេត្តកំពត និងខេត្តព្រះសីហនុ លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់ ដោយមានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរអង្គភាពជំនាញ និងមន្រ្តី សរុប ១៣នាក់។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ មានប្រសាសន៌ថា៖
១.អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋឲ្យផ្អាកការធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ បើមិនមានការងារចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩។
២.ប្រគល់ភារកិច្ច ជូនរដ្ឋបាលស្រុកទឹកឈូ ដាក់ប៉ុស្តិត្រួតពិនិត្យបណ្តោះអាសន្ន នៅព្រំប្រទល់ខេត្តកំពត និងខេត្តព្រះសីហនុ ធ្វើការវាស់កំដៅ និងកត់ត្រាសាវតាកន្លែងធ្វើការ ទីលំនៅរស់នៅរបស់ប្រជាពលរដ្ឋដែលឆ្លងកាត់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង៕

អត្ថបទទាក់ទង