រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ ដេីម្បីត្រួតពិនិត្យដីសម្បទានសង្គមកិច្ចនៅក្នុងភូមិសាស្រ្តខេត្តកំពត

  • 496
  • ដោយ savuth

ព្រឹកថ្ងៃព្រហស្បតិ៍​ ៦រោច​ ខែផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី០៤​ ខែមីនា​ ឆ្នាំ២០២១​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ បានដឹកនាំកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ ដេីម្បីត្រួតពិនិត្យដីសម្បទានសង្គមកិច្ចនៅក្នុងភូមិសាស្រ្តខេត្តកំពត​ ដោយមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​អភិបាលរងខេត្ត​ ប្រធានមន្ទីរ​ អង្គភាពពាក់ជុំវិញខេត្ត​ និងអាជ្ញាធរក្រុង​ ស្រុកសរុប​ ៣៧នាក់។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ​ ឯកឧត្ដម​ ជាវ​ តាយ​ បានស្នេីដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្ត​ ត្រូវត្រួតពិនិត្យមេីលលទ្ធភាពពាក់ព័ន្ធការគ្រប់គ្រងដីរដ្ឋ​ ដេីម្បីទុកសំរាប់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន​។ ឯកឧត្ដម​អភិបាល​ខេត្ត​ ក៏បានសំណូមពរដល់គណ:កម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តទាំងអស់​ ត្រូវរួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ​ ដេីម្បីឲ្យការងារនេះទទួលបានលទ្ធផលល្អនៅពេលខាងមុខ។

អត្ថបទទាក់ទង