រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញសម្ពោធដាក់ឲ្យដំណើរការស្ពានដំរីផុង ស្ថិតនៅក្នុងឃុំស្ទឹងកែវស្រុកទឹកឈូខេត្តកំពត

  • 824
  • ដោយ savuth

រសៀលថ្ងៃព្រហស្បតិ៍ ៧ ខែ ផល្គុន ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្រប្រើប្រាស់ស្ពានដំរីផុង ស្ថិតនៅក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំង លោកអភិបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋានភូមិឃុំ ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជា ៥០០ នាក់។

គូសបញ្ជាក់ដែរថា ស្ពានដំរីផុង មានប្រវែង ៤១ម៉ែត្រ ទទឹង ៣ម៉ែត្រ សាងសង់អំពីឈើ ប្រើប្រាស់ថវិកាចំនួន ៦៥ លានរៀល ស្ពាននេះ ជាហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំខាន់តភ្ជាប់រវាងឃុំស្ទឹងកែវ ស្រុកទឹកឈូ ទៅកាន់ស្រុកឈូក បម្រើដល់បងប្អូនប្រជាពលរដ្ឋដឹកកសិផល និងការធ្វើដំណើរទៅកាន់សាលារៀន និងមន្ទីរពេទ្យរបស់សិស្ស និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕

អត្ថបទទាក់ទង