រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្ត ទទួលជួបជាមួយ ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា

  • 783
  • ដោយ savuth

ព្រឹកថ្ងៃចន្ទ​ ៤រោច​ ខែ​មាឃ​ ឆ្នាំជូត​ទោស័ក​ ព.ស​២៥៦៤​ ត្រូវនឹងថ្ងៃទី១​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២១​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ រួមនឹង ឯកឧត្ដម​ អភិបាលរងខេត្ត​ និងប្រតិភូសភាពាណិជ្ជម្មកម្មមណ្ឌលកំពត-កែប​ បានទទួលជួបជាមួយ ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា​ ដឹកនាំដោយ​ ឯកឧត្តម​ ឧកញ៉ា​ ងួន​ ម៉េងតិច​ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា​ និងសហការី​ ដែលអញ្ជេីញមក ក្នុងគោលបំណងរៀបរៀងសៀវភៅមគ្គទេសក៍វិនិយោគខេត្តកំពត-កែប។

មានប្រសាសន៍​សំណេះសំណាលក្នុងឱកាសនោះ​ ឯកឧត្ដម​ ជាវ​ តាយ​ គាំទ្រ និងឯកភាពចូលរួមសហការ ក្នុងការចងក្រងសៀវភៅមគ្គទេសក៍វិនិយោគខេត្តកំពត-កែបនេះឡេីង​ ព្រោះវាមានសារ:សំខាន់ណាស់សម្រាប់អ្នកវិនិយោគ​ ក្នុងនិងក្រៅប្រទេស​ ដែលមានបំណងមកបណ្តាក់ទុនក្នុងខេត្តរបស់យេីង​។ សៀវភៅនេះជាចក្ខុបង្ហាញភាពប្រាកដប្រជា​ ការកំណត់ទីតាំង​ និងទំហំនៃការវិនិយោគបានត្រឹមត្រូវច្បាស់លាស់ជូនពួកគាត់ងាយស្រួលក្នុងការសម្រេចចិត្ត​តែម្តង រដ្ឋបាលខេត្តនឹងចូលរួមសហការយ៉ាងស៉ីជម្រៅជាមួយសភាពាណិជ្ជកម្មកម្ពុជាដេីម្បីធ្វេីសៀវភៅនេះចេញជារូបរាង្គក្នុងពេលឆាប់ៗនេះ។

អត្ថបទទាក់ទង