រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម​ ជាវ​ តាយ​ ដឹកនាំកិច្ចប្រជុំគណ:កម្មការគ្រប់គ្រងការធ្វេីអាជីវកម្មរ៉ែគ្រប់ប្រភេទ​ នៅខេត្តកំពត

  • 751
  • ដោយ savuth

ថ្ងៃ​ចន្ទ​ ១៣​ រោច​ ខែបុស្ស​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០២១​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ បានដឹកនាំកិច្ចប្រជុំគណ:កម្មការគ្រប់គ្រងការធ្វេីអាជីវកម្មរ៉ែគ្រប់ប្រភេទ​ នៅខេត្តកំពត​ ដោយមានការអញ្ជេីញចូលរួម​ពី​ ឯកឧត្ដម​អភិបាល​រងខេត្ត​ លោកនាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ ប្រធានមន្ទីរ​ អង្គភាពពាក់ព័ន្ធ​ លោកអភិបាលក្រុង​ ស្រុក​ សរុប​ ២៥នាក់។

មានប្រសាសន៍​សំណេះសំណាលក្នុងឱកាសនោះ​ ឯកឧត្ដម​ ជាវ​ តាយ​ បានណែនាំដល់អជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់​ ជាពិសេសមន្ទីរជំនាញត្រូវសហការគ្នាអោយបានល្អ​ ក្នុងការគ្រប់គ្រង​ និងប្រមូលចំណូល​ សួយសារពីការធ្វេីអាជីវកម្មរ៉ែ​គ្រប់ប្រភេទ​ ដេីម្បីប្រមូលថវិកាចូលរដ្ឋ​ ។

អត្ថបទទាក់ទង