រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារស្រាវជ្រាវ និងចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មក្បាលដី ដើម្បីពិនិត្យនិងលើកយោបល់ស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លី

  • 640
  • ដោយ savuth

រសៀល ថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារស្រាវជ្រាវ និងចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មក្បាលដី ដើម្បីពិនិត្យនិងលើកយោបល់ស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លី ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះមុនីវង្ស”បូកគោ”។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ប្រធានមន្ទីរ ដ.ន.ស.ស.ខេត្ត អភិបាលស្រុកទឹកឈូ ស្រុកឈូក នាយកទីចាត់ការអន្តរវិស័យ លោកមេឃុំដែលមានភូមិសាស្រ្តជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ និងមន្ត្រីជំនាញ សរុប ២៥នាក់។

ក្រោយពីស្តាប់របាយការណ៍របស់លោកប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានមន្ទីរ ដ.ន.ស.ស.ខេត្ត ឯកឧត្តម អភិបាលរងខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធរួចមក ឯកឧត្តម អភិបាលខេត្ត បានផ្តល់អនុសាសន៍ណែនាំដល់អង្គប្រជុំ និងក្រុមការងារ៖
-ត្រូវអនុវត្តតាមសេចក្តីសម្រេចលេខ ០៤៥/២០ ស.ស.រ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពត ស្តីពីការបង្កើតក្រុមការងារសិក្សាស្រាវជ្រាវ និងចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មក្បាលដី ដើម្បីពិនិត្យនិងលើកយោបល់ស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លី ក្នុងភូមិសាស្ត្រខេត្តកំពត
-ប្រធានមន្ទីរ អង្គភាព និងលោកអភិបាលក្រុង ស្រុក ត្រូវចាត់តាំងអនុប្រធានមន្ទីរ អភិបាលរងក្រុង ស្រុក ០១រូប ចុះជាប់ការងារនេះ
-ក្រុមការងារត្រូវរៀបចំផែនទីបច្ចេកទេសឲ្យបានត្រឹមត្រូវ និងកំណត់ទីតាំងច្បាស់លាស់ ដោយមានការចូលរួមពីមន្ទីរ ដ.ន.ស.ស. និងមន្ទីរបរិស្ថានខេត្ត ដើម្បីអនុវត្តទៅមានតម្លាភាព សុក្រិតភាព និងគ្មានទំនាស់៕

អត្ថបទទាក់ទង